អភ័ព្វណាស់ ក្រហើយថែមទាំងជួបរឿងអកុសលបែបនេះទៀត


គួរឲ្យអាសូរណាស់...កម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំបើកបុក និងគៀបជាប់បង្គោលភ្លើងបណ្តាលឲ្យដាច់ជើងម្ខាង រងរបួស យ៉ាងធ្ងន់ធ្ងរ​ នៅវេលាម៉ោងជិត១២ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្ដុំកន្លែងលក់សាច់ក្រក ស្ថិតក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។ សេចក្តីការណ៍ពីក្រុមការងារយើង បានឲ្យដឹងថាស្ត្រីរងគ្រោះឈ្មោះធន ណយអាយុជាង២០ឆ្នាំ ជាកម្មការនីនៅរោងចក្រ ក្រុមហ៊ុន ស៊ីមី ខេមបូឌា វ៉ាយរឹង ស៊ីស្នឹម ត្រូវរថយន្តធុនធំមួយគ្រឿង បុកគៀប​ជាប់​នឹងបង្គោលភ្លើង បណ្ដាលឲ្យ​​ដាច់ជើងមួយ​កំណាត់ ភ្លាមៗនៅនឹងកន្លែងកើត។ ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។



No comments:

Post a Comment